ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ទិវាជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ជាមួយបទចម្រៀងកម្ពុជាមាតុភូមិខ្ញុំ បងស្រាយដោយកញ្ញា ផន ស្រីខួច និង កញ្ញា ចំរើន សុភក្រ្ត ។ ក្នុងនោះដោយលើកឡើងថា, សូមស្មារតី៧មករា ល្បីសុះសាយពេញសាកលលោក និងជាការចងចាំដល់កូនខ្មែរគ្រប់ៗរូបនូវគម្រូវីរភាពនៃការតស៊ូរបស់បុព្វបុរស និងថ្នាក់ដឹកនាំក្នុងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងក្តីសុខសាន្តត្រាណរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនទាំងអស់គ្នាបាននាំកម្ពុជាកាន់តែរីកចម្រើន និងកាន់តែស្រស់ស្អាត។
អបអរសាទរ ទិវាជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ជាមួយបទចម្រៀងកម្ពុជាមាតុភូមិខ្ញុំ បងស្រាយដោយកញ្ញា ផន ស្រីខួច និង កញ្ញា ចំរើន សុភក្រ្ត នៅខួបទី៤១ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា៕
ដោយ៖សិលា