ព័ត៌មានទាន់ហេតុការណ៍៖

២០រឿងរ៉ាវប្លែកៗនិងភ្ញាក់ផ្អើលខ្លាំងកើតមានក្នុងសង្គមសិល្បៈកាលពីឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖២០រឿងរ៉ាវប្លែកៗនិងភ្ញាក់ផ្អើលខ្លាំងកើតមានក្នុងសង្គមសិល្បៈកាលពីឆ្នាំ២០២០មាន៖

ទី១.ពេជ្រ សូលីកា បាក់ទឹកចិត្តខ្លាំងក្រោយផ្ទុះរឿងឃាតកម្ម

ម្តាយបង្កើតតារាចម្រៀងពេជ្រ សូលីកា ឈ្មោះ ស៊ិន ស្រីនាង ភេទស្រីអាយុ៤៥ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ក្រោយធ្វើឃាតទៅលើស្ត្រីចងការប្រាក់បានធ្វើឲ្យផ្ទុះកក្រើកអស់មហាជននៅដើមឆ្នាំ ២០២០នេះ៕

ទី២.ម៉ាក សែនសូនីតា មិនរំសាយមង្គលការភ្ញៀវជាង១ពាន់នាក់ព្រោះ Covid -19 ទេមង្គលការតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាកសែនសូនីតា និងផលិតករភាពយន្តល្បីឈ្មោះនោះ បានរៀបចំធ្វើតាមកំណត់ដោយចាប់ផ្តើមរៀបចំពិធីសូត្រមន្តកាលពីរសៀលថ្ងៃទី១៥ ខែមីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ។ មង្គលការនាងមានភ្ញៀវប្រមាណជាង១ពាន់នាក់ នេះមិនបានរំសាយពិធីនេះទេបើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺ Covid -19 ក៏ដោយ៕

ទី៣.ពលរដ្ឋមានការតវ៉ា រឿងលោក ព្រាប សុវត្ថិ យកដីផ្លូវសាធារណៈដាក់សម្ភារផ្សេងៗដើម ខែមីនា ឆ្នាំ២០២០នេះ លេចករណីពលរដ្ឋមានការតវ៉ា រឿងលោក ព្រាប សុវត្ថិ យកដីផ្លូវសាធារណៈដាក់សម្ភារផ្សេងៗ និងចតរថយន្ត ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជាលទ្ធផលនៃការសម្របសម្រួលនេះលោក ព្រាប សុវត្ថិ បានអះអាងថា លោក គ្មានចេនាក្នុងការរំលោភចង់បានដីសាធារណៈនោះទេ ប៉ុន្តែដោយសារផ្ទះរបស់លោកសាសង់មិនទាន់រួច ហើយរូបលោក នឹងទទួលអនុវត្តតាមសំណូមពររបស់ប្រជាពលរដ្ឋ

ទី៤.ឪពុក ឱកសុគន្ធកញ្ញា បញ្ចេញសារកូនមិនស្គាល់ឪពុកលោក ឱក បូនី ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញាបានធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនក្រោយពីលោកបានបញ្ចេញការបញ្ចេញសារខូចចិត្តរឿងកូនមិនស្គាល់ឪពុក។ ហេតុផលត្រូវបានទម្លាយខ្លះៗថា ដោយសារបញ្ហាឪពុកម្តាយចែកផ្លូវគ្នាគ្រាដែលនាងនៅតូចនិងរស់នៅតែជាមួយម្តាយដោយភាពតស៊ូ ទើបគម្លាតមនោសញ្ចេតនារវាងតារាស្រីរូបនេះនិងឪពុកកាន់តែឆ្ងាយ

ទី៥.ផ្ទុះរឿងស្នេហាក្រៅឆាករវាងជា វិបុល និង កែវ ចាន់និមល លេចរឧងចចាមអារ៉ាមក្នុចង្កោមអ្នកសិល្បៈជុំវិញទំនាក់ទំនងរវាងពិធីករលោក ជា វិបុល និងដៃគូ  កែវ ចាន់និមល រហូតធ្វើឲ្យគង់ សុជាតិធ្លាក់ខ្លួនឈឺនិងត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។ជម្លោះត្រូវបានស្ងប់ស្ងាត់ក្រោយ កែវ ចាន់និមលមិនខ្វល់ ហើយ គង់ សុជាតិ និងស្វាមីបង្ហាញភាពផ្អែមល្ហែមឡើងវិញ។

ទី៦.មាស សុខសោភា ប្រកាសបញ្ចប់ការងារនៅផលិតកម្មថោនតារាចម្រៀង មាស សុខសោភា សម្រេចចិត្តប្រកាសបញ្ចប់ការងារនៅផលិតកម្មថោន កាលពីដើម ខែមិថុនា ក្រោយពីចូលច្រៀងក្នុងផលិតកម្មថោនរយៈពេល៩ ឆ្នាំ ចុងក្រោយនាងត្រូវបានគេបញ្ចេញដំណឹងថាចូលច្រៀងនៅផលិតកម្មរាមរបស់អ្នកនាងស្រីអូន៕

ទី៧.ឪពុកខាត់ សុឃីម ទទួលមរណភាពលោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថា លាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ៕  

ទី៨.ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស

តារាចម្រៀង ជីវីត បានសម្រេចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា កាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ៕  

ទី៩.ផ្ទុះប្រត្តិកម្មលើបទអ្នកព្រៃវែងអាក្រក់ត្រង់ណា?”បទចម្រៀងអ្នកព្រៃវែងអាក្រក់ត្រង់ណា?” បានធ្វើឲ្យលេចចេញភាពចម្រូងចម្រាស និងប្រតិកម្មជាខ្លាំងថាបានបន្ទោសបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរហូតអ្នកទស្សនាខ្លះថាមិនអាចទទួលយកបាន៕  

ទី១០.ខេម ផ្ទុះសារឆ្លើយឆ្លងទៅកាន់ថៅកែផលិតកម្មថោនកុំឲ្យខ្លួនទាល់ច្រកសំណេរតបតធ្ងន់ៗរបស់តារាចម្រៀង ខេម បន្ទាប់ពីជួបរឿងរ៉ាវដ៏ក្តៅគគុកអំពីសេចក្តីជូនដំណឹងរបស់ផលិតកម្មទីក្រុងភាពយន្ត(Town Production) អំពីការអញ្ជើញឲ្យចូលខ្លួនដោះស្រាយ រឿងមិនទាន់ចប់កុងត្រាហើយចេញទៅច្រៀងនៅផលិតកម្មផ្សេង។ទោះជាយ៉ាងណាជម្លោះនេះត្រូវបានបញ្ចប់ដោយសន្តិវិធី៕

ទី១១.ព្រាប សុវត្ថិពិតជាចាកចេញពីផលិតកម្មហង្សមាសទៅGalaxy Navatra តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកព្រាប សុវត្ថិនឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatra ការប្រកាសចូលច្រៀងជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហានេះបន្ទាប់ពីការចចារត្រូវបានបញ្ចប់រួចរាល់៕  

ទី១២.តាប៊ុយរងការរិះគន់ជាថ្មីរឿងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យលើឆាកការលេងសើចជ្រុលរបស់អ្នកផលិតកម្មវិធី តាប៊ុយត្រូវអគ្គនាយករងទូរទស្សន៍ជាតិពីររូបព្រមានឱ្យសុំទោសជាសាធារណៈ។ ការប្រតិកម្មនេះធ្វើឡើងតាប៊ុយ  ដែលជាពិធីករ និងជាអ្នកផលិតកម្មវិធី ពេញចិត្តឬអត់ ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយទូរទស្សន៍ជាតិ ដោយយករឿងចំអន់គ្នាលេងក្នុងកម្មវិធីពេញចិត្តឬអត់៕  

ទី១៣.ទិត្យវិច្ឆិកា ត្រូវម្ចាស់យានដ្ឋានមួយទម្លាយរឿងជំពាក់លុយជួសជុលរថយន្តមិនសងអតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា ត្រូវបានម្ចាស់យានដ្ឋានមួយកន្លែងប្រកាសឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលថ្លៃជួសជុលរថយន្ត ដែលមិនទាន់បានសង ប៉ុន្តែក្រោយមកភាគីទាំងពីរបានជួបចចារគ្នា៕

ទី១៤.គណកម្មការ ឬទ្ធីក្នុងកម្មវិធី Master Chef Khmer ដំណឹងមរណភាពរបស់ស្ដេចចុងភៅ លោក ស៊ឺ សោភ័ណ្ឌឬទ្ធី ហៅChef ឬទ្ធីបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅដោយបន្សល់នូវការសោកស្តាយអាឡោះអាល័យព្រោះតែកន្លងមកលោកធ្លាប់ឆក់បានការគាំទ្រស្រលាញ់ពេញបេះដូងពីទស្សនិកជនលើកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញពេញសាកលលោកនោះ។  

ទី១៥.ឌី សូនីតា មានផ្ទៃពោះមុនរៀបការតារាសម្តែង ឌី សូនីតាស្រាប់តែបង្ហាញខ្លួនទាំងមានផ្ទៃពោះជិតគ្រប់ខែកាលពីចុងខែតុលាដោយថែមទាំងអះអាងទៀតថាកូនក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នារវាងនាង និងតារាសម្តែង លោក អាឡិត ហ្សូរ៉ា។ ទោះជាយ៉ាងណាដំណឹងនេះនៅលេចចេញការសង្ស័យនៅឡើយរហូតដល់ពេលនេះ៕

ទី១៦.កញ្ញា សេង រដ្ឋា គ្រងមកុដ Miss Grand Cambodia ឆ្នាំ ២០២០បេក្ខនារីរូបស្រស់ កញ្ញា សេង រដ្ឋា តំណាងមកពីខេត្តកំពង់ធំ បានគ្រងមកុដ Miss Grand Cambodia 2020 នៃការប្រកួតផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងចំណោមបេក្ខនារីចំនួន ២៨រូបនោះ៕

ទី១៧.កញ្ញា រ៉េត សារីតា គ្រងមកុដ Miss Universe Cambodiaបេក្ខនារីសម្បុរស្រអែម រ៉េត សារីតា ដែលមានទាំងសមត្ថភាព និងការតស៊ូនោះបានក្លាយជាម្ចាស់មកុដកញ្ញាឯកកម្មវិធី Miss Universe Cambodia ២០២០។ នាងទទួលបានការគាំទ្រខ្លាំងតាមរយៈភាពស្វាហាប់ ការជឿជាក់ និងចំណេះដឹងទូទៅទូលំទូលាយ។

ទី១៨.តារាចម្រៀង វណ្ណដា  រងបណ្តឹងពីក្រុមហ៊ុនSmart Axiata តារាចម្រៀងOriginal Song លោក វណ្ណដា បានរងបណ្តឹងពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata ថាបានរំលោភលើកិច្ចសន្យា ទោះជាយ៉ាងណាតារាចម្រៀងរូបនេះបានបញ្ចេញវីដេអូ បញ្ជាក់ពីអារម្មណ៍ថាលោកបានចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់រូបលោកនិងធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត ហើយការបញ្ជាក់នេះក៏ត្រូវបានធ្វើឡើងក្រោយពីតារាចម្រៀងរូបនេះទើបនឹងត្រូវបានប្រកាសក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនCellcard  កាលពីថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ២០២០នេះ។

១៩.អតីតពិធីករលោក ភោ សុផានិត ត្រូវចាប់ខ្លួនពីបទចេញសែកស្អុយអតីតពិធីករល្បីឈ្មោះលោក ភោ សុផានិត ត្រូវបាននគរបាលលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងហាងកាហ្វេ មួយកន្លែង។ ហេតុការនេះបានកើតមានឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលការចេញដីការចាប់ខ្លួននេះក្រោយពីលោកមិនចូលខ្លួនមកតុលាការចំនួន២លើកតាមដីការកោះហៅ៕  

២០.តារាសម្តែងជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ ភរិយា តារាសម្ដែង និងបង្ហាញម៉ូតល្បីឈ្មោះ លោក ជុំ ស៊ីថា បានសម្រាលកូនដោយជោគជ័យនូវ កូនភ្លោះ៣នាក់នោះហើយបន្ទាប់ពីទនន្ទឹងរចាំអស់ជាច្រើនខែ។ ការសម្រាលនេះនៅរាត្រីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០នេះតែម្តងនៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖