ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តលោកនាយក នាយករងរដ្ឋបាល លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះដែរមានរបៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។

ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករាកុម្ភៈមីនា) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។

ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១២០២៣) របស់រដ្ឋបាលខេត្តកំពង់ចាម។

បញ្ហាផ្សេងៗ៕

ដោយ៖សហការី


ចែករំលែក៖