ព័ត៌មានទាន់ហេតុការណ៍៖

អតីតបវរកញ្ញាលំដាប់ទីពីរនៅហ្វីលីពីន រងការរំលោភបូក១១នាក់ រហូតដល់ស្លាប់នាយប់ឆ្លងឆ្នាំ

ចែករំលែក៖

នាង Christine Angelica Dacera អាយុ​២៣ឆ្នាំ ជាអតីតបវរកញ្ញា ហ្វីលីលីពីន ​ឆ្នាំ​២០១៧ ត្រូវបានគេរកឃើញសន្លប់នៅក្នុងសណ្ឋាគារ​ ហើយនៅលើរាងកាយមានស្នាមជាំជាច្រើន សង្ស័យថាត្រូវគេរំលោភបូក។ នាងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល។
ហេតុការណ៍ខាងលើកើតឡើងនៅ​នៅទីក្រុងMakati ប្រទេសហ្វីលីពីន នាដើមឆ្នាំ​២០២១ ។ ហេតុការណ៍ខាងលើធ្វើឲ្យពលរដ្ឋហ្វីលីពីនខឹងសម្បាយ៉ាងខ្លាំង ។ ប៉ូលិសបានចោទប្រកាន់​បុរស​១១នាក់​ជាប់ពាក់ព័ន្ធការរំលោភ​និងសម្លាប់ នាង​ Christine Angelica Dacera ។
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន បានផ្សាយថា នាង Christine Angelica Dacera បច្ចុប្ចុប្បន្នគឺជាអ្នកបម្រើការនៅលើយន្តហោះ​ ហើយនាងទទួលបានការកក់បន្ទប់​សណ្ឋាគារ នៅថ្ងៃទី​២១ខែធ្នូ​ ដើម្បីទទួលឆ្នាំថ្មី​ជាមួយមិត្ត ៣នាក់ទៀត ។ ពួកគេជួលបន្ទប់សណ្ឋាគារនៅក្បែរគ្នា​ ហើយរៀបចំពិធីជប់លៀងយ៉ាងសប្បាយ។ នាង​ Christine Angelica Dacera ត្រូវបានមិត្តភក្តិរួមការងារ​៣នាក់ និងបុគ្គលិកក្នុងមន្ទីរពេទ្យ​បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយ​​ឃើញនាងសន្លប់នៅក្នុងអាងទឹកក្នុងបន្ទប់ទឹក។
ប៉ូលិស ទីក្រុង Makati បានឲ្យដឹងថា បុរស​១១នាក់​ជាប់សង្ស័យ​ដោយ នៅជាមួយនាង​ក្នុងពេល​នោះ។​ មនុស្សប្រុស​ទាំង​១១នាក់រងការចោទប្រកាន់រំលោភបូក​ ដោយនៅលើរាងកាយរបស់នាងមានស្នាមរបួសជាច្រើន​។ ក្រុមធ្វើកោសល្យវិច័យ បានរកឃើញ​ ទឹកកាមនៅក្នុងប្រដាប់ភេទស្ត្រីរងគ្រោះ ។
​ក្នុងចំណោមមនុស្ស​១១នាក់រងការចោទប្រកាន់ មាន​៣នាក់​ជា​មិត្តរួមការងារ ក្រៅពីនេះគឺជាមនុស្សមិនស្គាល់។ ​​
នាង Christine Angelica Dacera បញ្ចប់មហាវិទ្យាល័យ​Mindanao ជំនាញ​សារព័ត៌មាន ហើយនាងធ្លាប់ធ្វើការនៅក្នុងបណ្តាញព័ត៌មានPAL Express មុនពេល​ធ្វើការជាអ្នកបម្រើលើយន្តហោះ៕

ដោយ៖ធី រីណា


ចែករំលែក៖