ព័ត៌មានទាន់ហេតុការណ៍៖

អម្ពរ ទេវី គ្រាន់តែដឹងកូនត្រឡប់ទៅបម្រើការងារ ជាយោធាវិញ ស្រាប់តែពោលពាក្យដូច្នេះ…

ចែករំលែក៖

អាមេរិក៖អ្នកនាង អម្ពរទេវី បានបង្ហោះរូបភាពជាមួយនឹងកូនប្រុស ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតែប៉ុណ្ណោះព្រមទាំងពោលពាក្យពេចន៍ជាច្រើននៅពេលដែល ដឹងថាពេលវេលាជុំគ្រួសារមានតែរយៈពេលខ្លី ដោយសារកូនប្រុសត្រូវបំពេញការងារជាយោធា នៅឯបន្ទាយទាហានវិញ។

ជាក់ស្តែងអតីតតារាស្រីជេីងចាស់រូបនេះកាលពីប៉ុន្មានថ្ងៃមុននេះបានបង្ហាញពីអារម្មណ៍រីករាយនៅពេលដែលចំណាយពេល២សប្ដាហ៍ជួបជុំគ្រួសារ ធ្វើដំណើរកម្សាន្ត ប៉ុន្តែមិនយូរប៉ុន្មានកូនប្រុសក៏ត្រូវលាអ្នកម្តាយនិងគ្រួសារទៅបន្ទាយវិញ ដើម្បីបំពេញការងារភារកិច្ចជាមន្ត្រីយោធាវិញ ទើបអ្នកនាងមានសេចក្តីនឹករលឹកដល់កូនខ្លាំងពេកក៏បានឱបកូនប្រុសពេញៗដៃនិង ថតរូបបង្ហោះហើយពោលពាក្យដូច្នេះថា៖ពីរសប្ដាហ៏កន្លងទៅគ្រួសារយើងរីករាយណាស់ដែលបានជួបជុំកូន ថ្ងៃនេះពេលវេលាក៏មកដល់កូនប្រុសដ៏ល្អរបស់ខ្ញុំគេធ្វើរដំណើរត្រឡប់ទៅបំពេញភារកិច្ចគេវិញហើយសុខសប្បាយតាមផ្លូវណាកូន..ស្រលាញ់កូន នឹកកូន ពីរគ្រួសារ របស់យើង។

បន្ទាប់ពីបានឃើញដូច្នេះរួចមកអ្នកគាំទ្រក៏បានសរសើរទឹកចិត្ត​​ អម្ពរទេវីដែលទោះបីជាកូនប្រុសធំពេញរូបពេញរាងហើយក្តី ប៉ុន្តែក្តីបារម្ភក៏ដូចជាការស្រលាញ់ក៏នៅតែមានជានិច្ចដដែល៕

តោះសូមចូលទស្សនារូបភាពជាច្រេីនមានដូចខាងក្រោម៖


ចែករំលែក៖