ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងទូទៅ៖​ តេីលោកអ្នកដឹងទេថា​ ដើម​ឈើ៣ប្រភេទ អាច​បណ្តេញ​នូវរឿង​ចង្រៃ​ ហេីយនាំលាភសំណាងចូលផ្ទះយេីងបាន

ចែករំលែក៖

ភ្នំពេញ​៖ លោកអ្នកប្រហែលជាដឹងថា​ ដេីមឈេីបានផ្តល់​នៅអត្ថប្រយោជន៍ជាច្រេីនសម្រាប់ប្រជាពលរដ្ឋក្នុងការ​រស់​នៅ​ប្រចាំថ្ងៃ​ ​ ព្រោះវាមានសារៈសំខាន់​ចំនួន​២ យ៉ាង​ ​គឺ​ធ្វេីជាអាហារ​ និងអុកស៊ី​សែន​ រួម​ទាំង​តម្រូវ​ការ​ចាំ​បាច់ ​ជា​ច្រើនផ្សេង​​ទៀត ​ដូចជា៖ ​ទីជម្រក​ថ្នាំ​និង​ធ្វើ​ជា​ឧបករណ៍ ​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ជា​ដើម​។​

មិនតែប៉ុណ្ណោះ​ ដើម​ឈើ​បាន​ចូលរួម​ចំណែក ​ដល់​បរិស្ថាន​តាម​រយៈ ការ​ផ្តល់​អុក​ស៊ីសែន ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​នូវ​គុណភាព​ខ្យល់​ ការផ្លាស់​ប្តូរ​អាកាសធាតុកា​រអភិរក្ស​ទឹក​ ដី​និងការ​ផ្តល់ ​នៅ​ជម្រក​ សម្រាប់​សត្វព្រៃ​។ បន្ថែមពីនេះ ​​វា​​ក៏​ជា​ម៉ាស៊ីន ​ចម្រោះ​ធម្មជាតិ ​ជួយ​ឲ្យ​បរិយាកាស​ ល្អ​បរិសុទ្ធ​ និង​ថែម​ទាំង ​បង្កើតទិដ្ឋភាព​ស្រស់​ស្អាត​ ត្រជាក់​ភ្នែក ​សម្រាប់​គេហដ្ឋាន ​របស់​យើង​ផងដែរ​​។

ដោយឡែកប្រសិន​បើយេីងក្រឡេកទៅ​​មើលតាម​ ក្បួន​ហុងស៊ុយ​វិញ ​ដើមឈើ​បាន​ដើរ​តួនាទី ​យ៉ាង​សំខាន់​។ ប្រភេទ​នៃ​ដើមឈើ ​នីមួយ​ៗ​មាន ​ឥទ្ធិពល​ជា​ពិសេស ​ដល់​ព្រេ​ងសំណាង​ នាំលាភ បណ្តេញនៅឧបទ្រព​ចង្រៃ ​ផ្សេងៗសម្រាប់​ ក្រុម​គ្រួសារ​របស់​យើង​​។ ពោលគឺ​តាំង​ពី​បុរាណមក ​គេ​តែង​ចាត់​ទុកដើម​ឈើ ​៣ប្រភេទ​ជា ​ទេវតា​រក្សា​ខ្លោងទ្វារ​ អាច​បណ្តេញ​អស់​ភាព​ស៊យ ​និងឧបទ្រព​ចង្រៃ នាំមកនូវភាព​រុង​រឿង​ សំណាងល្អ​បាន​។

ដើម​ឈើ​ទាង​៣​ប្រភេទនោះ​ មាន​ដូចជា​៖

១.​ ដើម​ស្លា

ដើម​ស្លា

ដើម​ស្លា​មាន​រាង​ត្រង់​ សាយ​ស្លឹក​នៅ​លើ​ខ្ពស់​។ ដើម​ស្លា កម្រជ្រុះ​ស្លឹក​ណាស់ដាំ​មួយរយៈពេល​នឹង ​ចាប់​ផ្តើម​ចេញ​ផ្លែ។ នេះគឺជា ​លក្ខណៈពិសេស ​របស់​ដើម​ស្លា ធ្វើ​ឲ្យ​វា​ក្លាយជា ​ទេវតា​រក្សា​ទ្រព្យ​ មួយ​ដ៏អស្ចារ្យ ក្នុង​ទស្សនៈរបស់​ហុង​ស៊ុយ និងក្នុង​បណ្តា​ផ្នត់​គំនិត​នៃ ​អ្នក​អភិជនទាំងឡាយ ​ដែល​ដាំនៅ​ក្នុង​ រមណីយដ្ឋាន​ឬ ផ្ទះសំណាក់​របស់​ពួកគេ​ ផងដែរ​។ វា​នឹង​ជួយ​បណ្តេញ ​រឿង​មិន​ល្អ និង​នាំមក​នូវភាព​ចម្រុង​ចម្រើន​ សុខសាន្ត ដល់​ក្រុមគ្រួសារ ​ទាំងមួល​​។

២. ដើម​ឬស្សី

ដើម​ឬស្សី

ដើម​ឬស្សី

ដើម​ឬស្សី​ជា​និមិត្ត​រូប ​របស់​ភាព​អាយុ​វែង​ ភាព​សាមគ្គីភាព​ និង​ភាពរឹង​មាំ។ទោះបី​អាកាសធាតុ ​បោក​បក​យ៉ាង​ណាក៏ដោយ ​ក៏​ដើមឬស្សី ​នៅតែ​ដុស​យ៉ាង​ ស៊ុប​ទ្រប រីកចម្រើន ​បាន​យ៉ាង​ល្អ និង​មាន​ជីវិត​ខ្លាំង​ក្លាដដែរ។ ក្នុង​ក្បួន​ហុងស៊ុយ ​ក្រៅ​ពី​អត្ថន័យ​ខាងលើ ដើម​ឬស្សី​ក៏​ជា ​អ្នក​ថែរក្សា​ផ្ទះ​ ដ៏វិសេសបណ្តេញ​អស់​ រឿង​អាក្រក់​ចង្រៃ។ នាំមក​នូវសំណាង​ល្អ។ ដោយសារតែ​ហេតុ​នេះហើយ ទើ​បអ្នក​ជំនាញ​ក្បួន​ហុង​ស៊ុយ ​ជា​ច្រើន ​ឧស្សាហ៍​ទូន្មាន​គ្រប់​គ្នា ​គួរ​ដាំដើម​ឬស្សី​ នៅមុខ​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​គ្រួសារ ​ត្រជាក់​ត្រជុំ កក់​ក្តៅ ជួបសំណាងល្អ ​នាំទ្រព្យ​សម្បត្តិ​ចូល​ផ្ទះ ​និងសុខភាព​ល្អ​យ៉ឺនយូរ បៀប​ដូចជា​ដើម​ឬស្សី​។

៣. ដើម​ដូងលម្អ

ដើម​ដូងលម្អ

ដើម​ដូងលំអ ជា​ដើម​ឈើ​ បង្កាត់​រវាងអម្បូរ​ស្លា និង​ដូង។ ដើម​ដូង​លំអ ងាយ​ដាំ ស្លឹក​ជា​របាំង ​ប្រផ្នូល​អាក្រក់ ឧបទ្រពចង្រៃ។ លើសពីនេះ ​គេ​នៅជឿជាក់​ថា ដើម​ដូង​លំអ នៅ​អាច​ទាក់​ទាញ​សំណាងល្អ​ មក​ឲ្យ​សមាជិក​ម្នាក់ៗក្នុង​គ្រួសារ ​ជួយ​ឲ្យ​រឿង​គ្រប់​យ៉ាង​ប្រព្រឹត្ត​ ទៅ​ដោយ​រលូន​ ជោគជ័យ​ផងដែរ​៕

ប្រភព៖ FB ៖Parenting


ចែករំលែក៖