ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ និងអាល្លឺម៉ង់​ពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងកូវីដ​-១៩

ចែករំលែក៖

នៅថ្ងៃទី​៥ ខែមករា​ វិមានប្រធានាធិបតី​​ រុស្ស៊ីបានប្រកាសថា​ លោកពូទីន និងអធិការបតីអាល្លឺម៉ង់ លោកស្រី ​Angela Merkel បានជួបពិភាក្សាគ្នា តាមទូរស័ព្ទស្តីពិកិច្ចសហប្រតិបត្តិការ​ ផលិតវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ។
កាលពីខែធ្នូឆ្នាំ​២០២០​​រដ្ឋមន្ត្រីក្រសួងសុខាភិបាល​រុស្ស៊ី​ លោក ​Mikhail Murashko និងសមភាគី អាល្លឺម៉ង់​លោកJens Spahn បានជួបពិភាក្សាគ្នាស្តីពីការផលិតវ៉ាក់សាំង​ កូវីដ​-១៩​ ។ មន្ត្រីសុខាភិបាលអាល្លឺម៉ង់ បានប្រកាសថា​នឹងសហការគ្នា ​ផលិតវ៉ាក់សាំង​ របស់រុស្ស៊ីនៅក្នុងតំបន់អឺរ៉ុប​។
បច្ចុប្បន្នគ្រប់ប្រទេសទាំងអស់បានបង្កើនការផលិតវ៉ាក់សាំង ដើម្បីចាក់ជូនពលរដ្ឋ ឲ្យបានលឿនបំផុត ដើម្បីបញ្ចប់ការឆ្លងរាលដាល កូវីដ​-១៩ ។ មកទល់ពេលនេះនៅលើពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ ជាង ៨៦.១លាននាក់, ស្លាប់ជាង ១.៨៦លាននាក់, ជាសះស្បើយជាង ៦១.១លាននាក់។
ជាមួយគ្នានេះដែរ​ចិនក៏បានបង្កើនការផលិត វ៉ាក់សាំង ប្រឆាំងកូវីដ-១៩​ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និង ដើម្បីធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក វ៉ាង ជាំងភីង (Wang Jiangping) បានគូសបញ្ជាក់ថា សមត្ថភាពផលិតវ៉ាក់សាំង COVID-19 របស់ប្រទេសចិន នឹងត្រូវបានពង្រីកជាលំដាប់ ហើយស្របពេលជាមួយគ្នាវ៉ាក់សាំង នឹងត្រូវធានានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
លោក Wang បានគូសបញ្ជាក់បន្ថែមថា ផែនការផលិតកម្ម នឹងត្រូវរៀបចំឡើងឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្តានុពលនៃការផលិត និងធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕

ដោយ៖ធី រីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖