ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ និងមិនមានករណីជាសះស្បើយពីជំងឺកូវីដ-១៩ នោះដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩សុរបចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ-១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
ដោយ៖ សិលា