ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនFacebook ក្រោយរកឃើញថា លួចចម្លងកម្មវិធី (App)របស់ក្រុមហ៊ុនអ៉ីតាលី​ ត្រូវតុលាការឧទ្ធរណ៍រងការផាកពីន័យជិត ៥លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បេីយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះថាតុលាការឧទ្ធរណ៍នៃប្រទេសអ៉ីតាលីបានបញ្ជាឱ្យក្រុមហ៊ុន Facebook ធ្វើការបង់ប្រាក់ចំនួន ,៨៣លានអឺរ៉ូ(,៧០លាន ដុល្លារអាមេរិក) ជាសំណង បន្ទាប់ពីរកឃើញថាក្រុមហ៊ុនFacebook បានលួចចម្លង កម្មវិធី (App) របស់ក្រុមហ៊ុនមួយក្នុងប្រទេសអុីតាលី។

តុលាការឧទ្ធរណ៍នៃប្រទេសអ៉ីតាលីបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters ថា៖ ក្រុមហ៊ុន អាមេរិកជាច្រើនបានលួយចម្លងនូវមុខងារ«Nearby» របស់កម្មវិធីទូរស័ព្ទ Faround របស់អុីតាលី ដែលប្រើសេវាកម្មនិងផ្ដល់ភាព ងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកក្លឹប ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗ រួមជាមួយនឹងទីតាំង (Google Map)

ដោយឡែកជុំវិញនឹងករណីខាងលេីនេះដែរ តុលាការឧទ្ធរណ៍មិនបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកណាខ្លះដែលត្រូវបង់ប្រាក់នោះទេគ្រាន់តែបញ្ជាឱ្យ Facebook បង់ប្រាក់ តាមចំនួនដូចខាងលើ ដើម្បីបញ្ចប់ក្ដី ខណៈដែលអ្នកនាំពាក្យរបស់ Facebook បានបញ្ជាក់ថានៅពេលនេះក្រុមហ៊ុនកំពុងតែពិនិត្យ និងពិចារណា៕ដោយ៖សតារា


ចែករំលែក៖