ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២១នេះ! គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំមិទ្ទីងធំ ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា​ ព្រោះតែកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បេីយោងតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខឥសាន បានបញ្ជាក់ថា ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ដូច្នេះក្នុងឆ្នាំ២០២១នេះគណបក្សប្រជាជនកម្ពុជាមិនបានរៀបចំមិទ្ទីងធំ ដើម្បីអបអរសាទរបុណ្យខួបលើកទី៤២ឆ្នាំ នៃថ្ងៃជ័យជំនះ៧មករា(មករា១៩៧៩ មករា ២០២១)ដូចរាល់ឆ្នាំនោះទេ។

លោកសុខ ឥសាន បានថ្លែងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា៖«គណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្ដីជូនដំណឹងជាសាធារណៈហើយថាដោយសារឥទ្ធិពលនៃការរាតត្បាតនៃជំងឺកូវីដ គណបក្សមិនបានធ្វើមហាមិទ្ទីងធំដូចរាល់ឆ្នាំទេបាទ»

អ្នកនាំពាក្យរូបនេះ ថ្លែងបន្តថា ដោយឡែកនៅតាមបណ្ដារាជធានីខេត្តស្រុកខណ្ឌ ក៏មិនមានការរៀបចំកម្មវិធីធំដូចឆ្នាំមុនៗដែរ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវការរាតត្បាតនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះលោក សុខឥសាន បានបញ្ជាក់បន្ថែមថា«ក៏ប៉ុន្តែនៅតាមស្នាក់ការនៅទីចាត់ការរបស់គណបក្សនីមួយៗ មានការលើកបដា លើកទង់ឈ្វេលេ ក៏ដូចជាពាក្យស្លោកផ្សេងៗដើម្បីកុំថាថ្ងៃហ្នឹង ជាថ្ងៃរំលឹកនៃជ័យជំនះ៧មករា»

គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ជារៀងរាល់ឆ្នាំតែងតែរៀបចំមហាមិទ្ទីងដើម្បីអបអរសាទរនៃទិវាជ័យជំនះ៧មករា នៅទីស្នាក់ការកណ្ដាលគណបក្ស និងនៅទីស្នាក់គណបក្សតាមបណ្ដារាជធានីខេត្ត ស្រុកខណ្ឌទូទាំងប្រទេស។ ក៏ប៉ុន្តែនៅឆ្នាំ២០២១ ដែលជាខួបលើកទី៤២ឆ្នាំ នៃទិវាជ័យជំនះ៧មករានេះ គឺមិនមានការរៀបចំធំដូចរាល់ឆ្នាំនោះឡើយ ក៏ព្រោះតែជំងឺកូវីដ១៩ បាននឹងកំពុងបន្តរាតត្បាតនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាត់ទុកថា ជាអាយុជីវិតទី២របស់ពួកគាត់ដែលបានរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ មករា ១៩៧៩ បានផ្តល់ជីវិត និងសិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ ក៏ដូចជាឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិទាំងមូលឲ្យកាន់តែរីកចំរើនមកដល់សព្វថ្ងៃនេះ៕ដោយ៖សហការី


ចែករំលែក៖