ព័ត៌មានទាន់ហេតុការណ៍៖

ស្រុតអណ្តូងរ៉ែមាសនៅរុស្ស៊ី មនុស្ស​៥នាក់កប់ខាងក្នុង

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានកម្មករ​៥នាក់ កប់នៅក្នុងអណ្តូងរ៉ែមាស Asachinsky ដែលបានបាក់ស្រុត នៅតំបន់ Kamchatka ភាគខាងកើត ប្រទេសរុស្ស៊ី ។
សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា អណ្តូងរ៉ែមាស Asachinsky បានបាក់ស្រុកនៅថ្ងៃទី​៦ខែមករាឆ្នាំ​២០២១​​។ តាមព័ត៌មានជាបឋម​ មានមនុស្ស ៥នាក់​ត្រូវកប់ក្រោមគំនរដីបាក់ ក្រៅពីនេះនៅមានកម្មករ​៣នាក់​រត់ចេញទាន់ពេលវេលា​។
ប្រធានក្រុមហ៊ុន រ៉ែមាស​ Alexei Voitov ​បានឲ្យដឹងថា​ មានសាកសពកម្មករម្នាក់​បានរកឃើញ​ ក្រោមគំនរដី ។ ការស្វែងរកនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ តាមសារព័ត៌មានរុស្ស៊ី​ មានក្រុមជួយសង្គ្រោះប្រមាណ​៣០នាក់បានខិតខំស្វែងរក អ្នកដែលជាប់គាំនៅក្រោមដី​។
អណ្តូងរ៉ែAsachinskoye នៅចម្ងាយពីទីក្រុង Petropavlovsk-Kamchatsky ១៦០ គីឡូម៉ែត្រ ស្ថិតនៅតំបន់Elizovsky ។

នេះជាអណ្តូងរ៉ែមាសធំបំផុត​នៅតំបន់ភាគខាងត្បូង​ Kamchatka ប្រទេសរុស្ស៊ី។
រុស្ស៊ីជាប្រទេសដែលមានអណ្តូងរ៉ែ ធំបំផុតលើពិភពលោកស្ថិតនៅក្នុង តំបន់Siberia ដែល​មានឈ្មោះថា Sukhoi Log មានមាសប្រមាណ​៤០លានអោន ។ បច្ចុប្បន្នអណ្តូងរ៉ែធំបំផុតរបស់រុស្ស៊ីកំពុងដំណើរការ​ដោយក្រុមហ៊ុនounce៕

ដោយ៖ធី រីណា(រូបភាព៖ baovephapluat)


ចែករំលែក៖