ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបានចាប់យកវត្ថុតាងមួយចំនួនផង។មន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង២១និង៣០នាទី                                                                                                                                                                             ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង២នាក់នោះមាន១-ឈ្មោះ ស្រី សុចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិប៉ប្រក១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ , ២-ឈ្មោះ នី ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ( ដកហូតម្សៅក្រាមពណ៌សថ្លា២កូនថង់តូច) ។ 

លុះមកដល់វេលាម៉ោង២២និង០០នាទី                                                                                                                                                                                    ទី០៦ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ទឹកថ្លាបានបន្តឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀតពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង៣នាក់នោះមាន ១-ឈ្មោះ ហ៊ែល ជីវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-ឈ្មោះ វឹក ផាន់ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ៣-ឈ្មោះ លន់ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ( ពិនិត្យទឹកនោម) ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕                                                                                                                                                

 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖