ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រខេត្តស្វាយរៀងជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សភូមិចំនួន១០៥នាក់ក្នុងភូមិជីកដី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាបក្សភូមិចំនួន១០៥នាក់ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅទីធ្លាស្នាក់ការគណបក្សភូមិ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក និងមន្ត្រីរាជការថ្នាក់ខេត្ត ស្រុក ជាច្រើនរូបផងដែរ។

លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានមានប្រសាសន៍ថាយើងខ្ញុំទាំងអស់គ្នាមានភព្វសំណាងណាស់បានរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ដែលផ្តើមចេញពីមូលដ្ឋានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងនយោបាយឈ្នះ=ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកស្រីបន្តថា ដូច្នេះយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបក្ការៈដ៏ថ្លៃថ្លាបំផុតនៃមហាជ័យជម្នះ ៧ មករា ១៩៧៩ ដែលបានជួយសង្រ្គោះអាយុជីវិត និងសង្គមជាតិយើងឱ្យរស់ឡើងវិញ បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត «បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ» ហេតុដូច្នេះហើយ បានជាប្រជាជនកម្ពុជាគ្រប់រូបចាត់ទុកថា «ថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន»។

បន្ទាប់មកលោកស្រីឈុន សារឹម និងលោកអភិបាលស្រុកក៏បានបន្តចុះជួបអតីតក្រុមប្រឹក្សាឃុំគគីរ៤នាក់ដោយបានផ្តល់អំណោយជូនក្នុងម្នាក់ៗនូវអង្ករ២៥គ.ក្រ. មី១កេស ទឹកផ្លែឈើ១កេស ក្រមា១ និងថវិកា៥ម៉ឺនរៀលផងដែរ៕ យឹម សុថាន


ចែករំលែក៖