ព័ត៌មានទាន់ហេតុការណ៍៖

រហូតដល់ម៉ោង​ ០៩៖០០នាទី ព្រឹក​ ថ្ងៃទី៨​ ខែមករា​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​

ចែករំលែក៖

ភ្លំពេញ៖ រហូតដល់ម៉ោង​ ០៩៖០០នាទី ព្រឹក​ ថ្ងៃទី ៨​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មិនមានជាសះស្បេីយ​ទេ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៨៦នាក់  ចំនួនសំរាកពេទ្យ​កេីន ២៤នាក់ ​(ប៉ៃលិន​ ១៣នាក់ បាត់ដំបង​ ៦នាក់ ភ្នំពេញ​  ៣នាក់ និង​ បន្ទាយ​មានជ័យ​ ២នាក់)​ និងចំនួនជាសះស្បេីយសរុបចំនួន ៣៦២នាក់ ដដែល​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។

 ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 346828  ស្មេីនឹង​ 20644  ក្នុង១លាន នាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

ដោយ៖សិលា


ចែករំលែក៖