ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង ៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ ដើម ឈើចំនួន៣ដើមអាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោសារតែដើមឈើទាំង ៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមាន ហានីភ័យដល់ប្រជាពលរដ្ឋជាអ្នក ដំណើរ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានី ភ្នំពេញ បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករា ឆ្នាំ២០២១នេះថា ៖
ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួនប្រមាណ៥០ដើមនិង មានអាយុកាល ប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំង នេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការ
ឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង ៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ និងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងកាត់គ្រី(លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោ ភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។
លោកសំ សាមុត ក៏បានបន្ថែមទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញគឺមានចំនួនដើមឈើសរុបប្រមាណជា ៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ រាជធានីភ្នំពេញ ត្រូវបានកកើតជាលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល ព្រះ អង្គបានបោះបង់ ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេ ស្គាល់ ថាជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គ បានគង់នៅទីនោះបាន តែមួយឆ្នាំគត់ដោយ សារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយបានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន)នៅក្នុងឆ្នាំ ១៤៣៤ ដែល សព្វថ្ងៃជារាជធានីភ្នំពេញនេះឯង៕ សំរិត