ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌ៧មករា បានចុះបង្ក្រាបទីតាំងឆ្នេាតឡូតូបានមួយកន្លែងនៅក្រេាមអគារ(ក)តូបលេខ១ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្លាំងចម្រុះដឹកនាំដេាយលេាកវរសេនីយ៍ទោ ក្រេត សខិរីន អធិការរងនគរបាលខណ្ឌ៧មករា បានចុះបង្ក្រាបទីតាំងឆ្នេាតឡូតូបានមួយកន្លែងនៅក្រេាមអគារ(ក)តូបលេខ១ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, ពេលកម្លាំងចុះទៅដល់ពុំឃេីញមាននាក់បញ្ជាឆ្នេាតឡូតូនៅទីនោះទេ និងបានធ្វេីការដកហូតជាសម្ភារមួយចំនួនរួមមាន៖
១/កុំព្យូទ័រ១គ្រឿងម៉ាកHP
2/កញ្ចក់ចំនួន១ម៉ាកDELL
៣/ឃីបត ចំនួន១ ព្រីនចំនួន១ ម៉ៅ១ ស្ទីគឃ័រ១គូតូច ។

សមត្ថកិច្ចបានបន្តថា សម្ភារខាងលេីត្រូវបានយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ។
សូមបញ្ជាក់ថា, បនល្បែងស៊ីសងប្រភេទនេះ ត្រូវបានគេលួចដាក់លេង ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ តាមរយៈអាជ្ញាបណ្ណរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហើយសមត្ថកិច្ចបានបង្ក្រាបជាបន្តបន្ទាប់៕

ដោយ៖សិលា


ចែករំលែក៖