ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញប្រកាសស្ដីពីការកែសម្រួលសមាសភាពក្រុមការងារតុលាការគំរូ នៃក្រសួងយុត្តិធម៌។
តាមតម្រូវការចាំបាច់សម្រេច:
១- ត្រូវបានកែសម្រួលសមាសភាពក្រុមការងារតុលាការគំរូ នៃក្រសួងយុត្តិធម៌ ដូចខាងក្រោម:
. លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាប្រធាន។
– ក្រុមការងារតុលាការគំរូ មានភារកិច្ចដូចខាងក្រោម៖
សិក្សាស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តនៃតុលាការគំរូ ដើម្បីធ្វើទំនើបកម្ម និងអភិវឌ្ឍន៍ប្រព័ន្ធតុលាការទៅតាមតម្រូវការចាំបាច់នៃសង្គម។
• ចុះស្រាវជ្រាវ និងធ្វើការណែនាំលើការងារតុលាការគំរូ និងអនុវត្តផែនការសកម្មភាពរបស់តុលាការគំរូ នៅគ្រប់សាលាដំបូងរាជធានី-ខេត្ត។
– តាមដាន និងជំរុញការអនុវត្តផែនការសកម្មភាពរបស់សាលាដំបូងរាជធានី -ខេត្ត ឱ្យស្របតាមផែនការយុទ្ធសាស្រ្តនៃតុលាការគំរូដែលបានអនុវត្តកន្លងមក និងច្បាប់គោលទាំងបីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ប្រមូលនិងរក្សាទុកប្រព័ន្ធទិន្នន័យសម្រាប់ជាមូលដ្ឋាន ដែលគួរឱ្យទុកចិត្តទាក់ទងនឹងប្រតិបត្តិការតុលាការគំរូ ។
• សហការ និងទំនាក់ទំនងជាមួយក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធដើម្បីរៀបចំអភិវឌ្ឍន៍ និងទំនើបកម្មប្រព័ន្ធ យុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ពិនិត្យ និងណែនាំលើការសម្រួលផែនការសកម្មភាពប្រចាំឆ្នាំរបស់តុលាការគំរូឱ្យស្របតាមតម្រូវការជាក់ស្តែង លើកគម្រោងចំណាយសម្រាប់ការអនុវត្តការងារតុលាការគំរូ សិក្សាអំពីសៀវភៅចុះបញ្ជីសំណុំរឿងដែលកំពុងប្រើប្រាស់នៅតាមសាលាជម្រះក្តី ដើម្បីធ្វើបច្ចុប្បន្នភាពនិងបង្កលក្ខណៈងាយស្រួលដល់ការងារគ្រប់គ្រងរដ្ឋបាលតុលាការ។
សិក្សា និងប្រមូលព័ត៌មានអំពីតម្រូវការសៀវភៅចុះបញ្ជីសំណុំរឿង ដែលប្រើប្រាស់នៅតាមសាលាជម្រះក្តី ដើម្បីលើកផែនការសម្រាប់ការបោះពុម្ពសៀវភៅចុះបញ្ជីសំណុំរឿង រៀបចំសិក្ខាសាលា ដើម្បីវាយតម្លៃ និងកំណត់ស្តង់ដារសៀវភៅចុះបញ្ជីសំណុំរឿង សម្របសម្រួល និងស្វែងរកប្រភពថវិកា ពីថវិការដ្ឋ និងដៃគូអភិវឌ្ឍន៍សម្រាប់អនុវត្តផែនការសកម្មភាពរបស់តុលាការគំរូ និងទំនើបកម្មរដ្ឋបាលនៃសាលាជម្រះក្តី។
សូមអាននូវការកែសម្រួលសមាសភាពក្រុមការងារតុលាការគំរូ នៃក្រសួងយុត្តិធម៌ ទាំងស្រុងដូចខាងក្រោម ៕
ដោយ៖ សុខ ខេមរា