ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញសពអណ្តែកទឹកក្នុងស្ទឹងតាហោ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

    ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សស្លាប់អណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្ទឹងតាហោ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  សមត្ថកិច្ចបញ្ជាក់ថា សពខាងលេីមានឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្អូនប្រុសបង្កើតរបស់សព ឈ្មោះ ភួង រតនា បានឱ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទអស់រយៈពេល២ឆ្នាំមកហើយ ដោយបាត់ពីផ្ទះបីថ្ងៃពីរយប់គឺបានបាត់ពីផ្ទះតាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ហើយក្រុមគ្រួសារបានខំដើរស្វែងរក និងផ្សព្វផ្សាយតាមវិទ្យុABC ផងដែរ។ នៅថ្ងៃកើតហេតុ គាត់ក៏បានឃើញសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹកនៅទីតាំងកើតហេតុខាងលើ ទើបពេលគាត់មកមើលឃើញថាពិតជាបងប្រុសរបស់គាត់ប្រាកដមែន។

    តាមការធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព) ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

    បច្ចុប្បន្ននេះ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖