ភ្នំពេញ៖ កម្រណាស់ ! ចំពោះគ្រូពេទ្យ ឬវេជ្ជបណ្ឌិត ដែលមានចិត្តធម៌ ប្រកបដោយគុណធម៌ លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចំណេះដឹង ជំនាញខាងព្យាបាលជំងឺ មានមនោសញ្ជេតនាខ្ពស់ អាណិតអាសូរ ដល់អ្នកជំងឺដែលឈឺធ្ងន់ មានភាពក្រខ្សត់ គ្មានប្រាក់ព្យាបាល តែលោកវេជ្ជបណ្ឌិត សាំង គឹម យ៉ាន គាត់ជួយព្យាបាលដោយមិនយកប្រាក់ និងឱ្យកន្លែងស្នាក់នៅ មិនគិតថ្លៃបន្ទប់ ថ្លៃភ្លើង ដែលជាគុណបុណ្យដ៏ធំ សម្រាប់កុសលផលបុណ្យរបស់គាត់។ ប៉ុន្តែអំពើល្អទាំងនេះ វេជ្ជបណ្ឌិត សាំង គឹម យ៉ាន ក៏ក្លាយទៅជាគ្រូពេទ្យដែលក្រជាងគេបំផុត។
នៅក្នុងសំណេរមួយនៅលើfacebook ដែលមានឈ្មោះថា(Kim Yan Saing) អាចជាfacebook ផ្ទាល់ខ្លួនរបស់គាត់ បានសរសេរយ៉ាងដូច្នេះថា, ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួមសង្រ្គោះជីវិតអ្នកក្រ។
ទោះជានៅក្នុង account facebook មានឈ្មោះ(Kim Yan Saing) មានលេខទូរស័ព្ទ ជាច្រើនខ្សែនោះក៏ពិតមែន ។ ប៉ុន្តែអង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោកវេជ្ជបណ្ឌិត សាំង គឹម យ៉ាន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ដោយមិនដឹងថា គាត់ធ្លាប់បម្រើការងារនៅមន្ទីរពេទ្យរដ្ឋណាមួយនោះឡើយ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល៕
ដោយ៖សុខ ខេមរា