ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុនGCMបើកកៀរម៉ូតូពីចំហៀងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសបាក់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសខណៈកំពុងជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តក្រឡុកសុីម៉ងត៍បើកកៀរចំពីចំហៀងបណ្ដាលឲ្យដួលរងរបួសបាក់ដៃម្ខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ស្ថិតនៅត្រង់ស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1GX-8908 បើកបរដោយស្រ្តីម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចស្តុបផ្សារដីហុយបានបត់ឆ្វេងដៃ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនGCM ម៉ាកFUSOពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ5A-0031បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង រួចកៀរម៉ូតូបណ្ដាលឲ្យស្ត្រីដែលជិះម៉ូតូដួលរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឱ្យមកធ្វើអន្តរាគមន៍ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា តែដោយការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញចរាចរណ៍យករថយន្តនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕ដោយ៖និនសុភ័ស្ត


ចែករំលែក៖