ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,២០០,០០០រៀល, ភេសជ្ជៈ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
ដោយ៖ ចន្ទ លីហ្សា