ព័ត៌មានទាន់ហេតុការណ៍៖

Update៖រហូតដល់ម៉ោង​ ១២៖៣០នាទីថ្ងៃត្រង់​ ថ្ងៃទី ១០​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ៤នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​៦នាក់ (ប៉ៃលិន​ទាំងអស់)

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២៖៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃទី ១០​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ៤នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​៦នាក់ (ប៉ៃលិន​ទាំងអស់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៩១នាក់  ចំនួនសំរាកពេទ្យ​នៅសល់ ២០នាក់ ​(ប៉ៃលិន​ ៧នាក់ បាត់ដំបង​ ៤នាក់ ភ្នំពេញ​  ២នាក់ និង​ បន្ទាយ​មានជ័យ​ ៧នាក់)​ និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ ៣៧១នាក់ ដដែល​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។

សូមបញ្ជាក់, ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 354130  ស្មេីនឹង​ 21079  ក្នុង១លាន នាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖សិលា


ចែករំលែក៖