ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ ជាមួយលោក លោកស្រី ជាសមាជិក សមាជិកា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ ស្តីពីសកម្មភាពការងារកន្លងមកនិងពិនិត្យកែសម្រួលលើសេចក្តីសម្រេច ស្តីពីការបែងចែកក្រុមការងារទទួលបន្ទុកតាមវិស័យនិងភារកិច្ចរបស់សមាសភាពគណៈកម្មការ នៅបន្ទប់ប្រជុំគណៈកម្មការទី៧ នៃវិមានរដ្ឋសភា។
លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក៏បានថ្លែង អបអរសាទរថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ និងសូមប្អូនៗបន្តការយកចិត្តទុកដាក់ក្នុងការសិក្សា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលក្នុងការបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ជាពិសេសការអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ក្នុងគ្រឹះស្ថានសិក្សារបស់យើង៕
ដោយ៖សិលា