ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែគ្រោះថ្នាក់ចររាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លេីងគំរាមយុវជនម្នាក់ ដូចជាសាហាវពេកហើយ

ចែករំលែក៖

ភ្នំពេញ៖ ករណីរឿងដកកាំភ្លេីង​គំរាមកំហែង​គេក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ ស្លាប់​ម្នាក់​មិនទាន់​ចាប់​ជនដៃដល់​បានផង​ ដោយសារតែអ្នកលេង ប៉ះអ្នកមែន ហើយវប្បធម៌បែបនេះ គួរបញ្ឈប់ឲ្យកើតមាននៅក្នុងសង្គម។ ជាពិសេស អស់លោកជាអ្នកកាន់អាវុធ សុទ្ធតែសមត្ថកិច្ច គួរយល់ដឹងច្បាប់ ប្រើប្រាស់អាវុធ ជៀសវាងគ្រោះថ្នាក់ ជាប់ទោសទណ្ឌ ដោយសារតែអាវុធខ្លួនឯងនោះ។ 

ជាក់ស្ដែងមានករណី គ្រោះថ្នាក់​​ចរាចរណ៍​មួយកេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី​ ហេតុការណ៍​កើតឡើងក្នុង​សង្កាត់​ផ្សារ​ទី១​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញនៅវេលា​ម៉ោង​០៤:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា​ ឆ្នាំ​២០២១ ។ 

បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមការងារ​ ដែលផ្សាយផ្ទាល់ថា​មុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣​ គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួល​ ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហ្អែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី​ អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជេីង​ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ​ បន្ទាប់​មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ​ ទេីបសមត្ថកិច្ចសុំដកទុកសិន​ ហេីយជនបង្កប្រគល់អោយតែសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ​ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង​ ។

អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែង​ហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ ។ 

ជាចុងក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសទេដោយសុំត្រឹមតែអ្នកបង្កសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដេីម្បីបញ្ចប់រឿង ។ 

មិនគួរសោះវប្បធម៌ មិនថ្លៃថ្នូរ ដែលសង្គមស្អប់ខ្ពើម គ្រាន់​តែ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​សោះ​ក៏ដកកាំភ្លេីងដែរ​។ ក្នុងករណីនេះដែរ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ គ្រាន់តែដឹងថាជានាយករងសាលាហ្វឹកហ្វឺនភ្នំជំរាយ ។

ពាក់ព័ន្ធករណីនេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អង្គភាព នគរវត្ត មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាន ដោយទូរស័ព្ទចូល គ្មានអ្នកទទួល៕

ដោយ៖សិលា


ចែករំលែក៖