ភ្នំពេញ៖ រហូតដល់ម៉ោង ១០និង៣០ ព្រឹក ថ្ងៃទី ១១ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ) និងមានជាសះស្បេីយ ៣នាក់ (បាត់ដំបង២នាក់ និងភ្នំពេញ ១នាក់)។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៩២នាក់ ចំនួនសំរាកពេទ្យនៅសល់ ១៨នាក់ (ប៉ៃលិន៧នាក់ បាត់ដំបង២នាក់ ភ្នំពេញ១នាក់ និង បន្ទាយមានជ័យ៨នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៧៤នាក់ និងស្លាប់គ្មាន ។
សូមបញ្ជាក់ថាជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 355903 ស្មេីនឹង 21184 ក្នុង១លាន នាក់ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖សិលា