ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងជំនាញហិរញ្ញវត្ថុឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងជំនាញហិរញ្ញវត្ថុឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់នាយខុទ្ទកាល័យ នាយរងសេនាធិការ ស្នងការ នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖