ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់យកថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំងពីអតិថិជន

ចែករំលែក៖

ភ្នំពេញ៖ប្រៃសណីយ៍កម្ពុជា សូមជម្រាបជូន

-លោក លោកស្រី ជាប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល -លោក លោកស្រី នាង កញ្ញា ជាប្រធានសាខាប្រៃសណីយ៍កម្ពុជារាជធានី -ខេត្ត ស្តីពីបញ្ឈប់ការយកថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំងពីអតិថិជន។ នេះបើយោងតាមលិខិតរបស់ប្រៃសណីយ៍កម្ពុជា ដែលអង្គភាព នគរវត្ត ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ 

ប្រៃសណីយ៍កម្ពុជាបញ្ជាក់ជូនថា, សូមជម្រាបជូនដល់ លោក លោកស្រី នាង កញ្ញា ជាប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល ប្រធានសាខាប.ករាជធានី -ខេត្តទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីលើកកម្ពស់គុណភាពសេវា និងកាត់បន្ថយទាំងស្រុងលើការយល់ច្រឡំរបស់អតិថិជនមកលើប្រៃសណីយ៍ កម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរាល់អតិថិជនដែលមកបើកបញ្ញើនៅបញ្ជរ និងកត្តាដែលត្រូវយក បញ្ញើទៅចែកជូនអតិថិជនដល់ដៃគឺមិនតម្រូវឱ្យបង់ថ្លៃឈ្នួលរក្សាទុកក្នុងឃ្លាំង និងសេវាបន្ថែមទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី នាង កញ្ញា ជាប្រធាន នាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល ប្រធានសាខា ប.ករាជធានី-ខេត្ត ចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

-សូម លោក លោកស្រី នាង កញ្ញា ទទួលនូវសេចក្តីគោរពរាប់អាន ដ៏ស្មោះស្ម័គ្រ៕

ដោយ៖សិលា


ចែករំលែក៖