ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តតាមដីកាលេខ៤៥៣៥របស់សាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចឃាត់ខ្លួនព្រះសង្ឃមួយអង្គករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តដីកាលេខ៤៥៣៥ ចុះហត្ត្ថលេខាដោយលោកឡុង សុីថា តំណាងអយ្យការសាលាដំបូង ខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស នៅចំណុចវត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងយកទៅសាកសួរកាលពីវេលាម៉ោង៤និង៤១នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅវត្តព្រៃខ្លូត(វត្តច្រេស) ក្នុងភូមិត្រពាំងដៀលើ    ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ការចុះអនុវត្តដីកានេះមានការចូលរួមពីសំណាក់លោកនេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តស្វាយរៀង លោកស្រី សុដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ឆ្នាំង ព្រះតេជព្រះគុណម៉ៅ សាវី ព្រះមេគណស្រុកចន្រ្ទា លោករាជ វីរៈ អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកក្រុមប្រឹក្សាឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ព្រមទាំងគ្រូអាចារ្យ គណៈកម្មការវត្តច្រេសជាច្រើនរូបផងដែរ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ព្រះសង្ឃដែលឃាត់ខ្លួនមានព្រះនាមអ៊ន ឆៃរ៉ាក់ មានព្រះជន្ម២១ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នគង់នៅវត្តព្រៃខ្លូត(វត្តច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖