ប៉ូលិសឥណ្ឌូនេស៊ីបានកំណត់អត្តសញ្ញាណជនរងគ្រោះដំបូងបង្អស់ក្នុងករណីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍Sriwijaya Air កាលពីថ្ងៃទី ៩ខែមករា ឆ្នាំ២០២១ ។
លោកRusdi Hartono ប្រធានការិយាល័យព័ត៌មានរបស់កម្លាំងប៉ូលិសឥណ្ឌូនេស៊ី បានឲ្យដឹងថា ជនរងគ្រោះដែលបានកំណត់អត្តសញ្ញាណនោះគឺលោកOkky Bisma អាយុ២៩ឆ្នាំ។
តាមរបាយការណ៍ Okky Bisma គឺជាបុគ្គលិកបម្រើការលើយន្តហោះជួបគ្រោះថ្នាក់ខាងលើ។ បំណែកសាកសពរបស់ជនរងគ្រោះមានដៃ ហើយស្គែនក្រយៅដៃឃើញអត្តសញ្ញាណជនរងគ្រោះ។
លោកលោកRusdi Hartono បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមជំនាញកំពុងតែកំណត់អត្តសញ្ញាណជនរងគ្រោះឲ្យបានលឿនបំផុតតាមរយៈការត្រួតពិនិត្យADN ។
មកទល់ពេលនេះ ក្រុមជំនាញកំណត់អត្តសញ្ញាណទទួលបានថង់សាកសព៥៦នាក់ហើយ និង៨ថង់ជាទ្រព្យសម្បត្តិជនរងគ្រោះ។ នៅពេលក្រុមការងារកំណត់អត្តសញ្ញាណក៏បានយក ADN ពីសាច់ញាតិដើម្បីធ្វើតេស្ត ប្រៀបធៀបជាមួយជនរងគ្រោះផងដែរ។
យន្តហោះដឹកអ្នកដំណើរ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍Sriwijaya Air មានលេខហោះហើរ SJ 182 ដោយហោះហើរចេញពី អាកាសយានដ្ឋាន Jakarta-Pontianak ដឹកអ្នកដំណើរ៦២នាក់ទាំងក្រុមអាកាសយានិក។ យន្តហោះបានបាត់ខ្លួនក្រោយការហោះហើរបាន ៤នាទីប៉ុណ្ណោះ ហើយក៏ធ្លាក់នៅតំបន់សមុទ្រក្បែរកោះជ្វា។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ៕
ដោយ៖ធី រីណា(រូបភាព៖detik.com)