ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុករថយន្តLEXUS 470 ពីចំហៀងពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំតែគ្មានអ្នករបួស

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានបេីករថយន្តLEXUS LX470 ឆ្លងផ្លូវ​ ត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីករថយន្តToyota Prius បុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងដែរគ្មានអ្នករបួស​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវ៣៦០​ កែងផ្លូវ៥៧​ ក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងរថយន្តម៉ាក​ Toyota Prius ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BI-9507 បេីកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៦០​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏មានបុរសម្នាក់ជាជនជាតិចិនបានបេីករថយន្ត​ LEXUS LX470​ ពណ៌សំបកឪឡឹក​ ពាក់ស្លាកលេខ​ កណ្ដាល​ 2A-0384 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥៧​ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនហេីយឆ្លងផ្លូវកាត់ពីមុខរថយន្តព្រូស ធ្វេីឲ្យអ្នកបេីករថយន្តព្រូសចាប់ហ្រ្វ័ងមិនទាន់ក៏បុកពីចំហៀងទ្វារខាងឆ្វេងរថយន្តLEXUS470ពេញទំហឹង​ បណ្ដាលឲ្យខូចខាតតិចតួច​ ចំណែករថយន្ត Toyota Prius បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែក្នុងករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ​ ។ 

  ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយភាគីទាំងសងខាងសម្របសម្រួលគ្នាដែរ​ តែភាគីទាំង២និយាយយកតែត្រូវរៀងៗខ្លួន​ ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ជេីងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីធ្វេីការវាស់វែងយករថយន្តទាំង២ទៅរក្សាទុក​ រង់ចាំដោះស្រាយតា​មច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖