ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុត្រជាក់ខ្លាំងផឹកស្រាថ្នាំកំដៅពោះតាំងពីថ្ងៃដល់យប់ខ្យល់គរស្លាប់លើផ្ទះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដោយហេតុតែប៉ុន្មានថ្ងៃមកនេះមានអាកាសធាតុត្រជាក់ខ្លាំងគាត់បានទិញស្រាថ្នាំមកផឹកកំដៅពោះពេញមួយថ្ងៃ លុះយប់ឡើងដេកស្លាប់ដោយខ្យល់គរបង្កការភ្ញាក់ផ្អើលទាំងយប់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិតាគល់ ឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្វាយចេកបានឲ្យដឹងថា បុរសនពឈ្មោះ យ៉ែម ឈឿង ​ អាយុ ៦២ ឆ្នាំ ជាជនពិការ​ជើង​ទាំង​ពីរនៅ រស់នៅក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុក​ស្វាយចេក ខខេត្តបន្ទាយមានជ័យ។

បើតាមក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថាកាលនៅរស់ ឈ្មោះ យ៉ែម ឈឿង ​តែងផឹកស្រាជាប្រចាំនិងផឹកខ្លាំងណាស់។លុះ នៅថ្ងៃកើតហេតុ ជាថ្ងៃត្រជាក់ខ្លាំងជនរងគ្រោះបានទិញស្រាថ្នាំមកផឹកអស់ជាង២លីត្រតែម្នាក់ឯងហើយផឹកតាំងពីថ្ងៃដល់យប់មិនទទួលទានបាយទេ ទើបបណ្តាលឱ្យខ្យល់គរដេកស្លាប់ក្នុងផ្ទះតែម្តង។

​សមត្ថកិច្ច​ជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយជំងឺខ្យល់គរ(ផឹកស្រាមិនហូបបាយ)រួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖