ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម៨នាក់ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានជំនាញដើម្បីអនុវត្តតាមនីតិវិធីក្រោយពេលធ្វើចត្តាឡីស័ករួច

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២១ នេះ ដោយអនុវត្តតាមយោបល់របស់លោកឧត្តម សេ នីយ៍ទោ សាត គឹមសាន  ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍បានរៀបចំបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន០៨នាក់ទៅកាន់អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី។

ការរៀបចំបញ្ជូនជនបរទេសចំនួន០៨នាក់ទៅ នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីពឋួកគាត់ បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការឃាត់ខ្លួនពិនិត្យ និងបានដាក់ឱ្យពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយពួកគាត់មិនមានករណីCovid-19(អវិជ្ជមាន)ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖