ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជនននិងកីឡានជាតំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ និងតាក់តែងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា បានអញ្ជើញដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅបន្តលើការងារសិក្សាស្រាវជ្រាវ និងតាក់តែងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ។
គណៈកម្មការសិក្សាស្រាវជ្រាវ និងតាក់តែងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា បានចាប់ផ្តើមដំណើរការសិក្សាស្រាវជ្រាវ តាំងពីដើមឆ្នាំ២០១៩ ក្នុងនោះបានចុះធ្វើសិក្ខាសាលា និងប្រជុំ នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ៣៨លើក មកហើយ ៕
ដោយ៖ សិលា