ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ ជនជាតិបរទេស២នាក់ ដេកស្លាប់ក្នុង ខុនដូរ LH RESiDENCE សង្ស័យថាជារឿងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេស២នាក់បាន ដេកស្លាប់នៅក្នុង ខុនដូរ LH RESiDENCE ត្រូវបានគេសង្ស័យថាជារឿងឃាតកម្ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ផ្លូវលេខ៩ ជាន់ទី៩ ក្នុង សង្កាត់ ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ ។ 

ជនរងគ្រោះខាងលើជាជនជាតិបរទេស២នាក់ប្រុសម្នាក់ស្រីម្នាក់ មិនទាន់ស្គាល់អត្តញ្ញាណ។

បើតាមសំដីសមត្ថកិច្ចបានបង្ហើបប្រាប់អង្គភាព កាសែត នគរវត្តតាមទូរស័ព្ទថា ពិតជាមានករណីជនជាតិបរទេសស្លាប់នៅលើខុនដូរLH RESiDENCE ពិតប្រាកដមែនតែមិនទាន់ដឹងមូលហេតុយ៉ាងណានោះទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យផងដែល៕

ដោយ៖ជី ណា


ចែករំលែក៖