ព័ត៌មានទាន់ហេតុការណ៍៖

ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចនិរាករណ៍ លិខិតលេខ ១០៩៩ ស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូន

– លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

– លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

– លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម

លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, កម្មវត្ថុ៖ ករណីនិរាករណ៍លិខិតលេខ១០៩៩ សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រី និងនិរាករណ៍អនុក្រឹត្យលេខ២១៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

 – លិខិតលេខំ០១៧ ខន/០២១ សជណ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ជ្រាបថា រាជរដ្ឋាភិបាលសម្រេចនិរាករណ៍លិខិតលេខ១០៩៩ សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលទំហំ២១,៧ម៉ែត្រតំណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីទំហំ១៥៧១,១៨៩ម២ របស់លោក លន់ ហាក់ និង និងអ្នកស្រី ឃុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់ដើម្បីបំពេញការងារ ថែរក្សាសន្តិសុខ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនៅចំណុចគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី និងនិរាករណ៍អនុក្រឹត្យ លេខ២១៩ អនក្រ រាជធានីភ្នំពេញ។ . បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតនៅក្នុង

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមជ្រាបនិងចាត់ចែងអនុវត្ត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖