ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានភាពយន្តបានអោយដឹងថា, នាព្រឹកថ្ងៃ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីសំពះគ្រូរបាំ-ល្ខោនព្រះរាជទ្រព្យ ដើម្បីសុំសេចក្តីសុខសប្បាយ ចម្រុងចម្រើន។
ចូលរួមក្នុងឱកាសនោះ ក៏មានវត្តមានលោក លោកស្រី ជាអ្នកដឹកនាំក្រសួង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករសិល្បការិនីរបាំ-ល្ខោនព្រះរាជទ្រព្យផងដែរ។
គួរបញ្ជាក់ជូនថា ការរៀបចំពិធីសំពះគ្រូរបាំ-ល្ខោនព្រះរាជទ្រព្យនេះ គឺក្នុងស្មារតីកត្តាញ្ញូតាធម៌ និងទំនៀមដែលសិស្សគុណ សិល្បករ សិល្បការិនីទាំងឡាយត្រូវប្រារព្ធធ្វើចំពោះគុណូបការ:ដ៏ថ្លៃថ្លាពុំអាចកាត់ថ្លៃបានរបសគ្រូបាធ្យាយ លោកគ្រូ អ្នកគ្រូជំនាន់មុនៗ។
ដោយ៖សិលា