ភ្នំពេញ៖នៅវេលាម៉ោង១៣ និង២០ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានករណីលោតឆត្រយោង ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២ នាក់រងរបួសធ្ងន់ស្រាល។
យោងតាមព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ និងម្នាក់ទៀត រងរបួស នៅទីតាំង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្នុងនោះផងដែរតាមរយៈគណនី ហ្វេសបុក “ស្លាប ដែក” បានឲ្យដឹងបន្ថែមបែបនេះថា៖ សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកគ្រូ លឹម សាយ ក្នុងនាមខ្ញុំជាសិស្សពិតជាមានការសោកស្តាយលោកគ្រូណាស់ សូមអោយលោកគ្រូ ទៅកទៅកាន់សុគតិភពផងចុះ។
ពាក់ព័ន្ធទៅនឹងករណី ដំណឹងថា,នាយទាហានម្នាក់បានស្លាប់ដោយ លោតឆត្រយោងនោះ នារសៀលនេះត្រូវបានអ្នកនាំពាក្យបដិសេធ និងច្រានចោល។ កងទ័ពឆត្រយោង ២នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោង។ លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆត្រយោងរាជធានីភ្នំពេញ ដោយសារតែខ្យល់ហើយធ្លាក់មក សន្លប់ មិនដូចការផ្សព្វផ្សាយថាស្លាប់នោះទេ៕
ដោយ ៖សហការី