ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់នាយទាហានដ៏ល្អមួយរូប (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទីទើ បអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ។

សូមបងប្អូនមិត្តភក្ដិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកម្ម៉ង់ដូរទាំងអស់ អញ្ជើញចូលរួមបុណ្យសពតាមប្រពៃណីការគួរ សូមបងប្អូនជ្រាបជាដំណឹង៕សូមអរគុណ

ដោយ៖សិលា


ចែករំលែក៖