ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត លោក ដួង តារា ត្រូវបានជនល្មើសមកកាច់កញ្ចក់ទាំងសងខាង និងយកដុំថ្មគប់កម្ទេចកញ្ចក់ បង្កើតជាក្តីព្រួយបារម្ភចំពោះសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារ លើ facebook ផ្លូវការរបស់លោក អំពីសកម្មភាពរបស់ក្រុមជនទុច្ចរិត មកកាច់កញ្ចក់រថយន្តរបស់គាត់ទាំងសងខាង និងយកដុំថ្មគប់កញ្ចក់ ដែលបង្ហាញអំពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព។

លោក ដួង តារា បានបញ្ជាក់យ៉ាងដូច្នេះថា, លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ។

លោកបន្តថា, ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ​ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ 

ខ្ញុំសារកាមេរ៉ា​មេីលយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាច់កញ្ចក់ឡានខ្ញុំទាំងសងខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។   កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។   គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។

សូមបញ្ជាក់ថា, លោក ដួង តារា មួយរយៈនេះ បានបំពេញការងារដោះស្រាយបញ្ហាវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ទទួលភាពជោគជ័យច្រើន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺឈ្នះឈ្នះ ទាំងអស់គ្នា។

អ្វីដែលកើតឡើងចំពោះលោកចំនួនពីរលើកនេះ បានក្លាយទៅជាក្តីព្រួយបារម្ភមួយ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការរស់នៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖