ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជាង៤១គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង២០និង១០នាទីនាថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង យិន បញ្ញារិទ្ធ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបនៅចំណុចស្ពានទី២(ច្រករបៀង) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹង ត្រែង(ចម្ងាយប្រមាណជិត២គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ដោយឃាត់បានជនសង្ស័យ២នាក់ភេទប្រុសនិងចាប់យកវត្ថុតាងជាមេតំហ្វេតាមីន(ICE)៤១កញ្ទប់ធំ ទម្ងន់ប្រមាណ៤១គីឡូក្រាមដែលជនល្មើសទម្លាក់ទុកក្នុងព្រៃ។
ករណីនេះកម្លាំងBLO បានសហការជូនព័ត៌មានទៅកម្លាំងជំនាញរបស់ភាគីឡាវ ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនមេខ្លោង និងគូកនដែលរត់គេចហើយភាគីឡាវក៏ ឃាត់បានរថយន្ត៥គ្រឿងនិងមនុស្សមួយចំនួនផងដែរ ៕ ដោយ៖ស សម


ចែករំលែក៖