ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ដែលអ្នកទេសចរអាចឃើញសត្វទោចថ្ពាល់លឿង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជាមោទនភាពបំផុត  ដែលថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រួមជាមួយនឹងជំនាញក៏ដូចជាអាជ្ញាធរខេត្តស្ទឹងត្រែង បានអភិរក្សការពារសត្វព្រៃ ទទួលបានលទ្ធផលវិជ្ជមានច្រើនមួយរយៈចុងក្រោយនេះ។ 

ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់លើ facebook ផ្លូវការយ៉ាងដូច្នេះថា ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ ដែលអ្នកទេសចរអាចឃើញសត្វទោចថ្ពាល់លឿង ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជ។ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប បានទទួលការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគិរី និងដៃគូ កំពុងបង្កើតកញ្ចប់ទេសចរណ៍សត្វទោច ដើម្បីបង្កើនការគ្រប់គ្រងធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។

សូមបងប្អូនជនរួមជាតិ ចូលរួមរក្សាការពារអភិរក្សសត្វព្រៃ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះ មានចំណូលតាមរយ:វិស័យទេសចរណ៍ ខណ:ភ្ញៀវជាតិអន្តរជាតិ តែងតែផ្ដោតអារម្មណ៍ទៅកាន់តំបន់ទាំងនោះ ដើម្បីមើលអំពីសម្រស់ធម្មជាតិ និងសត្វដ៏កម្រនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖