ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំ​ត្រៀម​រៀបចំ​ទិវា​ជាតិ​អំណាន ១១មីនា ឆ្នាំ​២០២១

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​ទិវា​ជាតិ​អំណាន ១១ មីនា សម្រាប់​ឆ្នាំ​២០២១ ដែល​កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​លើក​កម្ពស់​វប្បធម៌​អាន​ បង្កើន​ទម្លាប់​អាន​នៅ​កម្ពុជា ធ្វើ​យ៉ាង​ណា​ធានា​ឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ទោះ​បី​កម្ពុជា​នៅ​តែ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​កូវីដ-១៩ ក្ដី ដោយ​ស្រប​តាម​បរិបទ​​គន្លង​ថ្មី​នៃ​ការ​អប់រំ។ ​

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ លោក  បណ្ឌិតសភាចារ្យ ហង់ជួន  ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំ  យុវជន   និងកីឡា ដោយ​មាន​ការ​ចូលរួម​ពី​លោកស្រីទទួល​បន្ទុក ថ្នាក់​ដឹកនាំ​នាយកដ្ឋានអភិវឌ្ឍ​កម្មវិធីសិក្សា និង​អង្គភាព​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួង។

សូម​ជម្រាប​ថា របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​នេះ​បាន​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​មួយ​ចំនួន​ដូចជា គេហ​ទំព័រទិវា​ជាតិ​អំណាន ព្រឹត្តិបត្រ​ទិវា​ជាតិ​អំណាន ទស្សនាវដ្តី​អប់រំ និង​ទិវា​ជាតិ​អំណាន។ ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩ កម្មវិធី​ខាងលើ​​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​​តែ​មួយ​ពេល ដោយ​ប្រព្រឹត្ត​ទៅ​នៅ​ទី​តាំង​ដាច់​ដោយ​ឡែកពីគ្នា និង​ពុំ​មាន​ពិធី​បើក​ការ​ប្រឡង​ប្រណាំង​ឡើយ ដើម្បី​បង្ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕ 

ដោយ៖ សិលា


ចែករំលែក៖