ព័ត៌មានទាន់ហេតុការណ៍៖

មិនធម្មតាលួចទូរស័ព្ទម្តងបាន១៥គ្រឿង សមត្ថកិច្ចតាមក្របួចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វេីសកម្មភាពចូលលួចយកទូរស័ព្ទដៃបានចំនួន១៥គ្រឿង។ ទូរស័ព្ទទាំង១៥គ្រឿង នេះជារបស់ជនរងគ្រោះឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាង៉ែត ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបាត់កាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង១យប់ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ខាងលេី គ្រាដែលម្ចាស់ផ្ទះដេកលក់ ហើយជនសង្ស័យគាស់ផ្ទះចូលលួចយកទូរស័ព្ទដែលតាំងក្នុងទូកញ្ចក់ទុកលក់អស់១៥គ្រឿង។

ប៉ុន្តែក្រោយធ្វើសកម្មភាពរួចនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចស្រាវជ្រាវដឹងតាមកាម៉េរ៉ាសុវត្ថិភាពឈានទៅរកចាប់ខ្លួនបាន។ ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើសមត្ថកិច្ចដកហូតវត្ថុតាងបានរួម មាន ៖

– ទូរស័ព្ទដៃ ចំនួន១៥គ្រឿង ក្នុងនោះមានម៉ាកVIVO ចំនួន០៦ គ្រឿង និងម៉ាក OPPO ចំនួន០៩គ្រឿង

– ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ដែលមានលេខតួ – ម៉ាស៊ីន 5810069 ពាក់ស្លាកលេខ បាត់ដំបង 1AL 0159 ( ជាមធ្យោបាយប្រព្រឹត្តបទល្មើស )

បច្ចុប្បន្នកម្លាំង ការិយាល័យជំនាញ បានកសាងសំណុំរឿង ដេីម្បី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការនីតិវិធីច្បាប់ ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖