ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បសស នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល បសស អណត្តិទី១លេីកទី៥ ដេីម្បីពិភាក្សានិងអនុម័តរបាយការណ៍ បូកសរុបការងារ បសសឆ្នាំ ២០២០និងទិសដៅឆ្នាំ២០២១។
នាឱកាសនោះលោកបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ បសស ឆ្នាំ២០២០ បេីទោះជាប្រឈម នឹងផលវិបាកនៃជំងឺកូវីដ-១៩។ ប៉ុន្តែ បសស នៅទទួលបានភាពវិជ្ជមាន ផ្នែកហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនសមាជិករបស់ខ្លួនបានល្អ។
ចំណែក នៅឆ្នាំ២០២១នេះ បសសនឹងបន្តការងារចំនួន ៥មានដូចជាខាងក្រោម៖
១ ,អនុវត្តន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ។
២ ,បន្តពង្រឹងពង្រីក របប សន្តិសុខសង្គម ផ្នែកហានិភ័យ និង ថែទាំសុខភាព សម្រាប់កម្មករនិយោជិត។
៣ ,បន្តរៀបចំដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន។
៤ ,បន្តការផ្សព្វផ្សាយ អំពី អត្ថប្រយោជន៍ និងកតាព្វកិច្ច បសស។
៥ ,រៀបចំយុទ្ធសាស្ត្រវិនិយោគរបស់ បសស។
ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាល ក៏បានពិភាក្សាយ៉ាងសកម្ម និង បានអនុម័តរបាយការណ៍បូកសរុបការងារបសសឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១របស់ បបសស៕ដោយ៖សហការី