ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតជប៉ុន៖ ពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានរៀបចំពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ។ លោក មិកាមិ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកឧត្តមសេនីយ៍ទោ ក្នុងទំនាក់ទំនងមិត្តភាពរវាងជប៉ុន នឹងកម្ពុជារហូតមក និងអបអរសាទរជាមួយភ្ញៀវដែលជាក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់លោកឧត្តមសេនីយ៍ទោ។ 

<<Awarding Ceremony of the Japanese Foreign Minister’s Commendation to Major General Hout Sothy>>

On 15 January, H.E. Mr. MIKAMI Masahiro, Ambassador of Japan organized the awarding ceremony of the Japanese Foreign Minister’s Commendation to Major General Hout Sothy, Commissioner of Oddar Meanchey Provincial Police. Ambassador Mikami expressed his sincere appreciation to Major General Hout Sothy for his long time contribution to the friendly relationship between Japan and Cambodia, and celebrated him with many guests who are recipient’s family, friends and colleagues.៕

ដោយ៖ សិលា


ចែករំលែក៖