ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកសត្វឆ្កែបណ្តាលឲ្យដួល ទៅនិងថ្នល់ត្រូវរថយន្តមកពីក្រោយកិនស្លាប់ យ៉ាងអណោចអធ័ម នៅស្រុកព្រៃនប់

ចែករំលែក៖

    ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយយុវជនម្នាក់ជិះម៉ូតូបុកសត្វឆ្កែមួយក្បាល បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តមួយគ្រឿងកិនស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី១៩មករា២០២១លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ មុត មាន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកឆ្កែដួលចូលរថយន្ត បណ្តាលអោយរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ រថយន្តដែលបើកកិនជនរងគ្រោះនោះបន្តបើកទៅមុខគេចខ្លួនបាត់ស្រមោល។

ជាមួយគ្នានេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្កដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖