ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​ម៉ាឡេស៊ី រឹបអូស​គ្រឿងញៀន​ដែលមាន​តម្លៃ​ជិត​៥០​លាន​ដុល្លារ​ ក្នុង​ប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ធំជាងគេ​នៅ​រដ្ឋ Johor

ចែករំលែក៖

      អន្តរជាតិ៖​ ​បើតាមការបញ្ជាក់របស់លោក Ayob Khan Mydin Pitchay ស្នងការប៉ូលិសរដ្ឋ Johor ប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យទី១៧មករាឆ្នាំ២០២១​ ​បានអះអាងថានេះជាការបង្ក្រាបគ្រឿងញៀនធំជាងគេក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ីបន្ទាប់ពីប៉ូលិសរឹបអូសបានគ្រឿងញៀនដែលមានតម្លៃជិត៥០លានដុល្លាក្នុងប្រតិបត្តិការនៅរដ្ឋ Johor កាលពីសប្ដាហ៍មុន

លោកស្នងការប៉ូលិសរដ្ឋ Johor បានបញ្ជាក់ទៀតថាក្នុងប្រតិបត្តិការ​​បង្ក្រាបកន្លែងផលិត និងចែកចាយគ្រឿងញៀនចំនួន៣កន្លែង ហើយរឹបអូសគ្រឿងញៀនដែលមានតម្លៃដល់ទៅ៤៩,លានដុល្លារ ហេីយនេះជាស្នាដៃការបង្ក្រាប ទ្រង់ទ្រាយធំបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនរបស់ម៉ាឡេស៊ី

ជាក់ស្តែងក្នុងប្រតិបត្តិការនេះប៉ូលិសបានលបវាយឆ្មក់ចំនួន កន្លែងផ្សេងគ្នាគឺ នៅឯរោងចក្រផលិតគ្រឿងញៀន នៅ Taman Mount Austin និងផ្ទះជួលស្តុកគ្រឿងញៀនកន្លែងផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្ដាហ៍មុន ចំពោះការវាយឆ្មក់នេះធ្វើឡើងបន្ទាប់ពីបានសាកសួរជនសង្ស័យចំនួន១៤នាក់នៃក្រុមរត់ពន្ធនិងចែកចាយគ្រឿងញៀនមួយ ដែលត្រូវបានចាប់ខ្លួនតាំងពីដើមសប្ដាហ៍មុននៅទីក្រុង Johor Barhu​ នេះបេីតាមទីភ្នាក់ងារពត៌មានរដ្ឋ Bernama បានចុះផ្សាយ។

ដោយឡែកក្នុងប្រតិបត្តិការដំបូងនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀន បានរកឃើញកន្លែងផលិតគ្រឿងញៀនកន្លែង និងកន្លែងចែកចាយផ្សេងទៀតដែលមានគ្រឿងញៀនមានតម្លៃច្រើនលានដុល្លារដែរជាសរុប គ្រឿងញៀនដែលរឹបអូសបានប្រភេទម្សៅEcstasy ទម្ងន់ ,តោន​, ប្រភេទ Ecstasy រាវ ២៦,គីឡូក្រាម​, និងម្សៅ Erimin-5 ទម្ងន់១១៧គីឡូក្រាម ប៉ូលិសម៉ាឡេស៊ីប៉ាន់ស្មានថាគ្រឿងញៀនទាំងនេះ អាចចែកចាយដល់អ្នកប្រើប្រាស់ប្រហែល១១លាននាក់

ក្រៅពីនេះ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ប៉ូលិស ក៏បានរឹបអូសវត្ថុតាងដូចជា៖ រថយន្តទំនើបចំនួន គ្រឿង​, លុយសុទ្ធលានរីងហ្គី (​លុយម៉ាឡេស៊ី​), លុយបរទេសជាង ២៣ម៉ឺនរីងហ្គី​, គ្រឿងអលង្ការ ៣០ប្រភេទ​, នាឡិកា Rolex បីគ្រឿង​, និងគណនីធនាគារចំនួន៦២ ផ្ទុកលុយសរុបប្រមាណ ,២៣លានរីងហ្គីទៀត

គួរជម្រាបដែរថា ក្រុមជួញដូរគ្រឿងញៀននេះ បានដំណើរការតាំងពីឆ្នាំ២០១៨ ដោយបានជួលរោងចក្រ និងផ្ទះដើម្បីផលិត និងរក្សាទុកគ្រឿងញៀននៅទីនេះ៕ដោយ៖សហការី

រូបភាព៖ហ្វេសប៊ុករបស់HRH Crown Prince of Johor


ចែករំលែក៖