ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីឆក់យកកាបូបជនរងគ្រោះបានសម្រេច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១ និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា មានជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់យកកាបូបពីស្រ្តីម្នាក់ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចពួកគេទាំង២នាក់ក៏បើកម៉ូតូគេចខ្លួនបាត់ទៅ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយក៏ឃាត់បានជនសង្ស័យ២នាក់ និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖

-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព) ។

ចំពោះជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖