ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះផ្អេីលប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះមិននៅចាក់សោចោលដោយមិនបានបិទប៉ារែតភ្លេីងធ្វេីឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះ តែត្រូវបានប្រជាលរដ្ឋនាំគ្នាគាស់សោចូលពន្លត់ទាន់ពេលវេលា។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ នៅផ្លូវ3K ក្រុម៩​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ផ្ទះបានចេញទៅទិញម្ហូបដោយចាក់សោចោលហើយមិនបានបិទប៉ារែតភ្លេីងនោះទេ​។ លុះមកដល់វេលាកេីតហេតុក៏ឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះ ពេលឃេីញដូចនេះប្រជាពលរដ្ឋក៏បាននាំគ្នាគាស់សោចូលទៅក្នុងនិងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេគឺគ្រាន់តែខូចខាតទូរទស្សន៍មួយគ្រឿងនិងធុងបាស់មួយប៉ុណ្ណោះ៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖