ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១  កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្រុម ១៩ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ  ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានមាន៖
១- ឈ្មោះ ធី រ៉ាវីត ភេទប្រុស ឆ្នាំកំណេីត២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ ធី រ៉ាវុធ ភេទប្រុស ឆ្នាំកំណេីត១៩៩៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ម៉ា ស្រស់ ភេទស្រី ឆ្នាំកំណេីត២០០២ ជនជាតិខ្មែរ មុខរបរបម្រើការនៅហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្ន ក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន៤១កញ្ចប់ធំ
-ទូរស័ព្ទ៣គ្រឿង
-ម៉ូតូ ២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង
-ថង់សម្រាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖